បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម
ស្តីពីសវនាការខ្មែរក្រហម លេខ១១ ដល់លេខ២០ ជាភាសាខ្មែរ
ក្នុងការស្មានទុកជាមុននៃសាលក្រមសម្រេចសេចក្តីលើសំណុំរឿង០០២ ដំណាក់កាលទី១ (សំណុំរឿង០០២/០១) ដែលនឹងអាចចេញនៅក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃ គម្រោងផ្តួចផ្តើមយុត្តិធម៌អន្តរជាតិប្រចាំអាស៊ី (AIJI) នឹងធ្វើការចុះផ្សាយជារៀងរាល់ខែនូវរបាយការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជាភាសាខ្មែរ។ របាយការណ៍របស់ពួកយើង បានលើកឡើងអំពី ការផ្តល់សក្ខីកម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និងបញ្ហាការនៃគ្រប់គ្រងសវនាការ ដែលបានធ្វើឡើងជារៀងរាល់សប្តាហ៍នៅក្នុងកិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង០០២/០១។
របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ១១ ដល់លេខ២០ បានចំណាយរយៈពេលចាប់ពីថ្ងៃទី២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ របាយការណ៍ពីលេខ១១ ដល់លេខ១៤ បានលើកឡើងអំពីការបន្តសវនាការលើភស្តុតាងស្តីពីការជំនុំជម្រះផ្នែកទីមួយនៃសំណុំរឿង០០២/០១ ដោយពិភាក្សាពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តកម្ពុជា រួមមានគោលនយោបាយមុន និងក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក៏ដូចជា តួនាទីរបស់ជនជាប់ចោទផងដែរ។ នេះ រួមបញ្ចូលសក្ខីកម្មរបស់ជនជាប់ចោទលោក នួន ជា ស្តីពីគោលនយោបាយ និង ការអនុវត្តន៍របស់បក្សកុម្មុយនីស្តកម្ពុជា ហើយនិងសក្ខីកម្មរបស់សាក្សី ប្រាក់ យុត ស្តីពីការងាររបស់លោក ស្រីក្នុងតំបន់៤១។ របាយការណ៍លេខ ១២ បានបង្ហាញពីការបញ្ចប់សក្ខីកម្មរបស់លោក ឆាំង យុ ។ របាយ ការណ៍លេខ១៣ បានលើកឡើងពីសវនាការលើឯកសារស្តីពីប្រវត្តិសាស្ត្រ និងគោលនយោបាយរបស់បក្ស កុម្មុយនីស្តកម្ពុជាមុន និងក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក៏ដូចជា តួនាទីរបស់ជនជាប់ចោទផងដែរ។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ (របាយការណ៍លេខ១៤) សវនាការលើភស្តុតាង ស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារនៃរបបកម្ពុជាប្រជាធិបតេយ្យ បានចាប់ផ្តើមឡើង។ សាក្សីដំបូងដែលត្រូវបានកោះ ហៅសម្រាប់ផ្តល់សក្ខីកម្មលើផ្នែកនេះនៃសំណុំរឿង០០២/០១ គឺជា លោក កាំង ហ្គេចអ៊ាវ ហៅ “ឌុច” ដែល ជាទណ្ឌិតក្នុងសំណុំរឿង០០១ (សូមមើលរបាយការណ៍លេខ១៦ ដល់លេខ១៨)។ នៅក្នុងរបាយការណ៍លេខ ១៩ សាក្សី សូត្រ ទឿង បានផ្តល់សក្ខីកម្មអំពីហេតុការណ៍អ្វីដែលគាត់បានឃើញ ចាប់តាំងពីគាត់បានចូលរួម ចលនាបដិវត្តន៍ក្នុងឆ្នាំ១៩៦៨ រហូតដល់គាត់ត្រូវបានតែងតាំងជាអ្នកយាមនៅបរិវេណមន្ទីរ ក-១ និងក្លាយជាកងអង្គរក្សរបស់ជនជាប់ចោទលោក នួន ជា។ របាយការណ៍លេខ ២០ បានបង្ហាញពីសាក្សី សាឡុត បាន ដែល ជាក្មួយប្រុសរបស់លោក ប៉ុល ពត បានឡើងមកផ្តល់សក្ខីកម្មស្តីអំពីបទពិសោធន៍របស់គាត់ នៅពេលដែល គាត់បានចូលរួមជាមួយនឹងបក្សកុម្មុយនីស្តកម្ពុជា និងក្នុងអំឡុងពេលនៃការពាក់ព័ន្ធនឹងតួនាទីដ៏ច្រើនរបស់គាត់ នៅក្នុងបក្ស រួមមាន នៅពេលដែលគាត់នៅជាមួយលោក ប៉ុល ពត និងធ្វើជាកងអង្គរក្សឲ្យជនជាប់ចោទលោក អៀង សារី ហើយនិងធ្វើជាអគ្គលេខាធិការក្រសួងការបរទេស។
របាយការណ៍ទាំង១០នេះ ក៏បានបង្ហាញពីបញ្ហាផ្លូវច្បាប់ និងនីតិវិធី ជាច្រើនដែលបានកើតឡើង។ បញ្ហាទាំងនេះ រួមមានការចោទសួរលើភស្តុតាងជាឯកសារ ដែលមានបទដ្ឋាននៃភាពអាចទទួលយកបាននៃឯកសារ របៀបនៃការបង្ហាញឯកសារ ក៏ដូចជា នីតិវិធីនៃការប្រើប្រាស់ឯកសារដើម្បីតាំងសំណួរដេញដោលសាក្សី។ ជាពិសេសទៅទៀត ទាក់ទងទៅនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ កិច្ចពិភាក្សាដេញដោលជាច្រើន បានកើតមានឡើងស្តីពីសិទ្ធិមានវត្តមានក្នុងសាលសវនាការ ជាពិសេស ថាតើជនជាប់ចោទអាចចៀសវាងពីការមានវត្តមានក្នុងកិច្ចដំណើការនីតិវិធីដែរឬអត់? សិទ្ធិរបស់ជនជាប់ចោទក្នុងការកោះហៅសាក្សីមកបំភ្លឺ ក៏ត្រូវបាន លើកឡើងជាបញ្ហាផងដែរ ជាពិសេស នៅពេលដែលជនជាប់ចោទលោក នួន ជា បានរកឃើញថា សាក្សី ដែលគាត់បានស្នើសុំនោះ មិនត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសាក្សីដែលនឹងត្រូវបានកោះហៅដោយអង្គជំនុំ ជម្រះសាលាដំបូងឡើយ។ ការចោទជាសំណួរមួយក៏ត្រូវបានយកមកពិភាក្សាដេញដោលផងដែរ ស្តីអំពីថាតើ ជម្រើសនៃការប្រើប្រាស់សិទ្ធិរបស់ជនជាប់ចោទក្នុងការរក្សាភាពស្ងៀមស្ងាត់មិនឆ្លើយតប (នៅពេលខ្លះ គាត់បានជ្រើសយកការនិយាយឆ្លើយតប និងបន្ទាប់មកនោះ បានបដិសេធមិនឲ្យមានការចោទសួរបន្ថែមលើការថ្លែង របស់គាត់) អាចនឹងត្រូវបានពិចារណាជាផលអវិជ្ជមានដោយអង្គជំនុំជម្រះដែរឬយ៉ាងណា? ជាការគួរឲ្យកត់ សម្គាល់ មេធាវីការពារក្តី ក៏បានលើកឡើងនូវសំណួរអំពីបញ្ហាជ្រៀតជ្រែកផ្នែកនយោបាយ។ នៅលើកទី១ ដោយសារតែសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ថា លោក នួន ជា មានពិរុទ្ធភាពនៃអំពើ ប្រល័យពូជសាសន៍ ហើយលើកទី២ ដោយសារតែកំណត់សម្គាល់របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឡូរ៉ង់ កាសប៉ឺ អានសឺម៉េត (Judge Laurent Kasper-Ansermet) ដែលបានលាតត្រដាងពីបញ្ហា ជ្រៀតជ្រែកផ្នែកនយោបាយលើសំណុំរឿង០០៣ និងសំណុំរឿង០០៤ បានធ្វើឲ្យមានសំណួរចោទឡើងលើភាព មិនលម្អៀងនៃកិច្ចដំណើរការនីតិវិធីសវនាការលើសំណុំរឿង០០២។
តារាងខាងក្រោមនេះ ជាការពណ៌នាដោយសង្ខេបនៃរបាយការណ៍នីមួយៗ និងការតភ្ជាប់ (Link)។
Index of AIJI KRT Trial Monitor Weekly Report Issue 11-20 in Khmer