Khmer/English – Understanding Case 002/01: Overview of Issues with Fair Trial Rights

ទិដ្ឋភាពទូទៅនៃបញ្ហាស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងសំណុំរឿង០០២/០១ ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា[i] បានកំណត់ថា តុលាការនេះ ត្រូវតែគោរព តាមបទដ្ឋាន​ដែលមាន​ចែង​ក្នុង​អនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ហើយជាទូទៅ ត្រូវបានស្គាល់ថា ជាសិទ្ធិ​ទទួលបាន​ការ​ជំនុំជម្រះដោយយុតិ្តធម៌  ដើម្បីការពារជន ជាប់ចោទ​ដែលប្រព្រឹត្តបទឧក្រិដ្ឋ ពីការផ្តន្ទាទោសដោយគ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​​លាស់[ii]។ សិទ្ធិទាំងនេះ រួម មាន សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ ពីសំណាក់តុលាការដែល​មាន​សមត្ថ​កិច្ច មានឯករាជ្យភាព និងមិនលម្អៀង ដែលត្រូវបានចែងដោយច្បាប់។ សិទ្ធិរបស់ជនជាប់ចោទ  ក៏បានរាប់បញ្ចូល ផងដែរនូវសិទ្ធិ​ទទួល​បានសច្ចធារណ៍នៃនិរទោស (ការសន្មតជាមុនថាគ្មានទោស) រហូតដល់មានការបង្ហាញ…

Understanding Case 002/01: Crimes Against Humanity

ឧក្រិដ្ឋកម្មប្រឆាំងនឹង​មនុស្ស​ជាតិ - សំណុំរឿង០០២/០១ Crimes Against Humanity - Case 002/001      អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម បាននាំមកជូននូវការបង្ហាញអំពីប្លង់ព័ត៌មានទូទៅស្តីពីការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង​មនុស្ស​ជាតិ ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿង០០២/០១។ ប្លង់ព័ត៌មាននេះ បាន ពន្យល់យ៉ាងលម្អិតពីធាតុផ្សំនីមួយៗនៃបទឧក្រិដ្ឋកម្ម​នេះ រួម​មាន៖ ធាតុផ្សំសត្យានុម័ត និង ធាតុផ្សំអត្តនោម័ត ដែលធាតុផ្សំទាំងនេះពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ។ ​       សម្រាប់ព័ត៌មានបន្ថែមអំពីការជំនុំជម្រះ និង ឯកសារសម្រាប់សិក្សាបន្ថែមលើសំណុំរឿង០០២/០១ សូម មេត្តាស្វែងរកនៅក្នុងគេហ​ទំព័រ​របស់​អ្នកឃ្លាំមើលសាលាក្តីខ្មែក្រហម តាមរយៈ krtmonitor.org…