Launch of ‘Legacy Film Lab’

LFL iconWe are very pleased to announce the launch of a new short film competition: Legacy Film Lab! We are inviting proposals from young Cambodian filmmakers interested in making 10 minute short films exploring the legacy of the Khmer Rouge Tribunal and linking Cambodia’s past to its present. Four successful applicants will be mentored throughout the production of their film by experienced producers at Khmer Mekong Films, with legal and historical advice from the Handa Center.

The final products will be screened at a special public event in Phnom Penh and then voting will be open to the public and a panel to decide on a winner, who will receive a cash prize of over 5,000,000 riels! Second prize will receive over 2,500,000 riels. The two winners will then have their films televised and promoted at overseas festivals!

This project has been made possible with generous financial support from the British Embassy in Phnom Penh. Applications close 30 June 2017.

For more information please see: http://legacyfilmlab.strikingly.com/

មជ្ឈមណ្ឌលហាន់ដា (Handa Center) មានសេចក្តីសោមនស្សរីករាយ សូមប្រកាសដាក់ដំណើរការកម្មវិធីប្រកួតប្រជែងជ្រើសរើសភាពយន្តខ្លីថ្មីមួយ ដែលហៅថា ភាពយន្តស្តីពីកេរដំណែល! កម្មវិធីយើងសូមស្វាគមន៍ផលិតករកម្ពុជាវ័យក្មេងដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំផលិតភាពយន្តខ្លី ដែលមានរយៈពេលក្រោម ១០នាទី ស្តីពីកេរដំណែលសាលាក្តីខ្មែរក្រហម និងការតភ្ជាប់ពីអតីតកាលរបស់កម្ពុជាទៅនឹងកម្ពុជាបច្ចុប្បន្ន។ ផលិតករចំនួនបួនរូបដែលត្រូវបានជ្រើសរើសដោយជោគជ័យក្នុងចំណោមបេក្ខជនដាក់ពាក្យប្រកួតប្រជែង នឹងត្រូវបានដឹកនាំបណ្តុះបណ្តាលដើម្បីផលិតភាពយន្តខ្លីរបស់ពួកគេ ដោយផលិតករភាពយន្តជំនាញដែលមានបទពិសោធន៍នៅផលិតកម្មខ្មែរមេគង្គ និងជំនួយស្វែងយល់ពីបញ្ហាច្បាប់ និងប្រវត្តិសាស្ត្រពីមជ្ឈមណ្ឌលហាន់ដា (Handa Center)។

ភាពយន្តទាំងនោះ នឹងត្រូវបានយកទៅចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍សាធារណៈពិសេសមួយនៅរាជធានីភ្នំពេញ ហើយបន្ទាប់មក នឹងមានការបោះឆ្នោតពីសាធារណជន រួមទាំងគណៈកម្មការដើម្បីសម្រេចជ្រើសរើសយកបេក្ខជនជ័យលាភីលេខមួយ ដែលនឹងទទួលបានរង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន៥,០០០,០០០ រៀល! រង្វាន់ជ័យលាភីលេខពីរ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២,៥០០,០០០ រៀល។ ភាពយន្តរបស់បេក្ខជនជ័យលាភីទាំងពីររូប នឹងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងផ្សព្វ ផ្សាយនៅមហោស្រពនានានៅបរទេស!!

កម្មវិធីនេះ អាចដំណើរការទៅបាន ដោយសារមានការឧបត្ថម្ភមូលនិធិសប្បុរសធម៌ពីស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ។ ការដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែង នឹង ត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

ព័ត៌មានបន្ថែមអំពីកម្មវិធីប្រកួតប្រជែងនេះ  សូមចូលទៅកាន់គេហទំពរ័៖
http://legacyfilmlab.strikingly.com/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s