បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម
ស្តីពីសវនាការខ្មែរក្រហម លេខ១ ដល់លេខ១០ ជាភាសាខ្មែរ
ក្នុងការស្មានទុកជាមុននៃសាលក្រមលើសំណុំរឿងករណី០០២ ដំណាក់កាលទី១ ដែលនឹងអាចចេញនៅអំឡុងពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃ គម្រោងផ្តួចផ្តើមយុត្តិធម៌អន្តរជាតិប្រចាំអាស៊ី នឹងធ្វើការចុះផ្សាយជារៀងរាល់ខែនូវរបាយការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជាភាសាខ្មែរ។ របាយការណ៍របស់ពួកយើង បានលើកឡើងអំពីការផ្តល់សក្ខីកម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និងបញ្ហាការនៃគ្រប់គ្រងសវនាការដែលបានធ្វើឡើងជារៀងរាល់សប្តាហ៍ក្នុងកិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំ រឿងករណី០០២ ដំណាក់កាលទី១។
របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ១ ដល់លេខ១០ បានចំណាយរយៈពេលចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២។ តារាងខាងក្រោមនេះ មានការពណ៌នាដោយសង្ខេបនៃ របាយការណ៍នីមួយៗ និងការតភ្ជាប់ (Link)។
Index of AIJI KRT Trial Monitor Weekly Reports Issue 1-10 in Khmer