Time to Speak Out -Episode 1

The first episode in the series was broadcast this past weekend 16-18 December 2016. / ខ្សែភាពយន្តភាគដំបូង ត្រូវបានចាក់ផ្សាយកាលពីចុងសប្តាហ៍មុននៅថ្ងៃទី១៦ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០១៦។

The WSD HANDA Center for Human Rights and International Justice at Stanford University, in partnership with East West Center, in collaboration with Khmer Mekong Films, and with the generous support of the British Embassy in Phnom Penh, has created a six-episode mini-series for broadcast on Cambodian television entitled “Time to Speak Out”. The series reports on the topic of forced marriage under the Democratic Kampuchea regime as well as the ongoing trial of Nuon Chea and Khieu Samphan in Case 002/02, presently before the Extraordinary Chambers in the Courts of Cambodia. The six episodes present the varied testimony of witnesses and Civil Parties who have appeared before the Court in Case 002, the input of experts and scholars as they have observed the process, and reportage on contemporary reparations projects related to the segment on the regulation of marriage. The series also discusses broader issues related to sexual violence in conflict as well as sexual violence in contemporary Cambodia.

The six-part television series airs on MyTV on Fridays at 16:30 and Saturdays at 14:00, and on CTN on Sundays at 8:00AM. All films will also be made available online following broadcast.

[Khmer]

មជ្ឈមណ្ឌលដាប់ប៊ែលយូ.អេស.ឌី ហាន់ដា សម្រាប់សិទ្ធិមនុស្ស និងយុត្ដិធម៌អន្តរជាតិ ប្រចាំសាកលវិទ្យាល័យស្តេនហ្វដ (HANDA Center) ជាមួយនឹងមជ្ឈមណ្ឌលបូព៌ា-បស្ចិម (East-West Center) ដោយមានកិច្ចសហប្រតិបត្តិការជាមួយផលិតកម្មខ្មែរមេគង្គ (KMF) និងដោយមានការឧបត្ថម្ភមូលនិធិពីស្ថានទូតចក្រភពអង់គ្លេសប្រចាំរាជធានីភ្នំពេញ បានផលិតនូវខ្សែភាពយន្តភាគខ្លីជាស៊េរីចំនួនប្រាំមួយ ដែលចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍កម្ពុជាមានចំណងជើងថា “ពេលដែលត្រូវនិយាយ”។

ខ្សែភាពយន្តភាគជាស៊េរីនេះ រាយការណ៍ពីប្រធានបទពាក់ព័ន្ធនឹងការរៀបការដោយបង្ខំ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាកិច្ចដំណើរជំនុំជម្រះដែលកំពុងបន្តនាពេលថ្មីៗនេះ មកលើជនជាប់ចោទលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ វគ្គ២ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ខ្សែភាពយន្តភាគចំនួនប្រាំមួយនេះ បង្ហាញពីការផ្តល់សក្ខីកម្មនានារបស់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលបានបង្ហាញខ្លួន នៅចំពោះមុខអង្គជំនុំជម្រះក្នុងសំណុំរឿង០០២ សក្ខីកម្មរបស់សាក្សីជំនាញ និងអ្នកសិក្សាស្រាវជ្រាវនានា ដែលពួកគេបានឃ្លាំមើលតាមដានកិច្ចដំណើរការ និងរបាយការណ៍ស្តីពីគម្រោងសំណងនាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងផ្នែកជំនុំជម្រះស្តីពីការដាក់បទបញ្ជារៀបការ។ ខ្សែភាពយន្តភាគជាស៊េរីនេះ ក៏ពិភាក្សាផងដែរលើបញ្ហាទូទៅ ជុំវិញអំពើហិង្សាផ្លូវភេទក្នុងពេលមានជម្លោះ ក៏ដូចជាអំពើហិង្សាផ្លូវភេទក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ខ្សែភាពយន្តភាគជាស៊េរីទាំងប្រាំមួយ ចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ MyTV នៅរៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤:៣០នាទី ពេលរសៀល និងនៅថ្ងៃសៅរ៍នៅម៉ោង ២:០០នាទី ពេលរសៀល ហើយនៅលើប៉ុស្តិ៍ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យនៅម៉ោង ៨:០០នាទី ពេលព្រឹក។ ខ្សែភាពយន្តភាគទាំងអស់នេះ ក៏នឹងធ្វើការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍រួចផងដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s