Khmer/English – Understanding Case 002/01: Overview of Issues with Fair Trial Rights

ទិដ្ឋភាពទូទៅនៃបញ្ហាស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងសំណុំរឿង០០២/០១ ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា[i] បានកំណត់ថា តុលាការនេះ ត្រូវតែគោរព តាមបទដ្ឋាន​ដែលមាន​ចែង​ក្នុង​អនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ហើយជាទូទៅ ត្រូវបានស្គាល់ថា ជាសិទ្ធិ​ទទួលបាន​ការ​ជំនុំជម្រះដោយយុតិ្តធម៌  ដើម្បីការពារជន ជាប់ចោទ​ដែលប្រព្រឹត្តបទឧក្រិដ្ឋ ពីការផ្តន្ទាទោសដោយគ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​​លាស់[ii]។ សិទ្ធិទាំងនេះ រួម មាន សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ ពីសំណាក់តុលាការដែល​មាន​សមត្ថ​កិច្ច មានឯករាជ្យភាព និងមិនលម្អៀង ដែលត្រូវបានចែងដោយច្បាប់។ សិទ្ធិរបស់ជនជាប់ចោទ  ក៏បានរាប់បញ្ចូល ផងដែរនូវសិទ្ធិ​ទទួល​បានសច្ចធារណ៍នៃនិរទោស (ការសន្មតជាមុនថាគ្មានទោស) រហូតដល់មានការបង្ហាញ…

Khmer Translations, KRT Monitor Issues 31-40

បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ ៣១ ដល់លេខ ៤០ ជាភាសាខ្មែរ ក្នុងការស្មានទុកជាមុននៃសាលក្រមសម្រេចសេចក្តីលើសំណុំរឿង០០២ ដំណាក់កាលទី១ (សំណុំរឿង​០០២​/០១) ដែលនឹងអាចចេញ​នៅ​ក្នុង​អំឡុង​ពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើល​សាលា​ក្តីខ្មែរក្រហមនៃ​ គម្រោង​ផ្តួច​ផ្តើម​យុត្តិធម៌អន្តរ ជាតិប្រចាំអាស៊ី (AIJI) នឹងធ្វើការចុះផ្សាយជារៀង​រាល់​ខែ​នូវ​របាយ​ការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជា​ភាសា​ខ្មែរ។ របាយ​ការណ៍របស់ពួក​យើង​ បានលើកឡើងអំពីការផ្តល់​ សក្ខី​កម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និង​បញ្ហាការ​នៃ​គ្រប់គ្រងសវនាការ ដែលបានធ្វើឡើងជារៀងរាល់សប្តាហ៍ នៅ​ក្នុង​កិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង០០២/០១។ របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ ៣១ ដល់លេខ ៤០ បានរាយការណ៍ចាប់ពីថ្ងៃទី០៦ ខែ​សីហា…