ការស្វែងយល់ពីធាតុផ្សំអំពី “តុលាការកូនកាត់” នៃសាលាក្តីខ្មែរក្រហម

សូមទស្សនាវីដេអូស្តីពី "ការណែនាំពីសាលាក្តីខ្មែរក្រហម"៖ http://www.tubechop.com/watch/1817121 អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅកាត់ថា សាលាក្តីខ្មែរក្រហម ឬ អ.វ.ត.ក) មានមុខងារជា តុលាការ​ “កូនកាត់” គំរូមួយ​ដែល​​មាន​ធាតុផ្សំ​ទាំងច្បាប់ជាតិ និង​អន្តរជាតិ ដើម្បីកំណត់ពីកិច្ចដំណើរការនីតិវិធី សវនាការ។​ សេចក្តីណែនាំយ៉ាង​សង្ខេប​ស្តីពី ​អ.វ.ត.ក​ ដែល​ជា​តុលាការ​ “កូន​កាត់”​ ​​នេះ អាចស្វែងរកបាននៅ លើគេហទំព័រ​ សូមចុចនៅទីនេះ ​រួមជាមួយនឹងការពន្យល់បន្ថែមពី​មូលហេតុ​ដែល​​គំរូ​​នៃ​តុលាការ​មួយនេះត្រូវ​បាន​ជ្រើសរើស សូមចុចនៅទីនេះ។ ទាក់ទងនឹងសំណួរបន្ថែម អ.វ.ត.ក បានផ្តល់ជាចម្លើយ សូមចុចនៅ ​ផ្នែក សំណួរចម្លើយ​។​…

Khmer Translations, KRT Monitor Issues 11-20

បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១១ ដល់លេខ២០ ជាភាសាខ្មែរ       ក្នុងការស្មានទុកជាមុននៃសាលក្រមសម្រេចសេចក្តីលើសំណុំរឿង០០២ ដំណាក់កាលទី១ (សំណុំរឿង​០០២​/០១) ដែលនឹងអាចចេញ​នៅ​​ក្នុង​អំឡុង​ពេលពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារឃ្លាំមើល​សាលា​ក្តីខ្មែរក្រហមនៃ​ គម្រោង​ផ្តួច​ផ្តើម​យុត្តិធម៌​អន្តរ​ជាតិ​ប្រចាំអាស៊ី (AIJI) នឹងធ្វើការចុះផ្សាយជារៀង​រាល់ខែ​នូវ​របាយ​ការណ៍ប្រចាំសប្តាហ៍ចំនួន១០ ជា​ភាសា​ខ្មែរ។ របាយ​ការណ៍របស់ពួក​យើង​ បាន​លើកឡើងអំពី ការផ្តល់​សក្ខី​កម្ម ក៏ដូចជាបញ្ហានីតិវិធីច្បាប់ និង​បញ្ហាការ​នៃ​គ្រប់គ្រងសវនាការ ដែលបាន​ធ្វើឡើង​ជារៀង​រាល់​សប្តាហ៍​នៅ​ក្នុង​​កិច្ចដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង០០២/០១។      របាយការណ៍ប្រចាំសប្តាហ៍ចាប់ពីលេខ១១ ដល់លេខ២០ បានចំណាយរយៈពេលចាប់ពីថ្ងៃទី​២ ខែ​កុម្ភៈ  រហូត​ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១២។ របាយការណ៍ពីលេខ១១…